Chiangrai​ United សម្រេចស្នើសុំ AFC ឲ្យ​​លើក​ការ​ប្រកួត​នៅ​ទឹកដី FC Seoul

190

ក្លឹប Chiangrai United ដែល​កំពុង​លេង​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅក្របខ័ណ្ឌ AFC Champions League បាន​សរសេរ​លិខិត​ទៅ​សហព័ន្ធ​បាល់​ទាត់​អាស៊ី (AFC) តាមរយៈ​សមាគម​បាល់ទាត់​ថៃ (FAT) ស្នើ​សុំ​ឱ្យ​ការប្រកួត​ពូ​ល ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ដោយ​សារ​មេរោគ Covid-19។

Image result for Chiangrai United
Chiangrai United

ក្លឹប​ថៃ និង​ត្រូវ​ធ្វើ​ដំណើរ​ទៅប្រទេស​កូរ៉េខាងត្បូង​ ដើម្បី​ប្រកួតជាមួយក្លឹប FC Seoul នា​ថ្ងៃ​ទី​ ៣ ខែ​មិនា ដែលជាការ​ប្រកួត​មួយ​អាច​នឹង​ត្រូវ​បាន​គេ​បិទទ្វារ​ បើយោងតាម​ការ​សម្រេច​របស់​ម​ន្ត្រី​បាល់ទាត់​កូរ៉េខាងត្បូង​។ តែចុងក្រោយនេះខាងភាគីថៃសម្រេចស្នើសុំលើកពេលប្រកួត។

Image result for fc seoul vs chiangrai united
FC Seoul

គួរដឹងដែរថា មេរោគ​ផ្លូវ​ដង្ហើម​​ Covid19 បាន​បន្ត​ធ្វើ​ឲ្យមាន​កា​រ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង លើ​ការ​រីក​រាលដាល​ជុំវិញ​ពិភពលោក​។ ​ជាក់ស្ដែង​វា​បាន​ប៉ះពាល់​គ្រប់​ផ្នែក​ទាំង​អស់ បូក​រួម​ទាំង​ការប្រកួត​កីឡា​។