អ្នកចាំទីថៃ Kawin Thamsatchanan បានបញ្ចប់ការផ្ទេរទៅចូលរួមជាមួយក្លឹបលីគកំពូលជប៉ុន Consadole Sapporo ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប OH Leuven រយៈពេល ២ ឆ្នាំ។
គួរដឹងដែរថាអ្នកចាំទីវ័យ ៣០ ឆ្នាំរូបនេះបានផ្លាស់ចេញពីក្លឹបថៃ Muangthong United ដែលខ្លួនធ្លាប់រួមរស់ ១០ ឆ្នាំទៅកាន់ក្លឹប OH Leuven របស់បែលហ្ស៊ិកក្នុងឆ្នាំ ២០១៨ ជាមួយតម្លៃផ្ទេរ ១.៥ លានអឺរ៉ូ។
Kawin និងមកជំនួសតំណែងអ្នកចាំទីដៃទី ១ សញ្ជាតិកូរ៉េខាងត្បូង Gu Seong-Yun ដែលជាប់បំពេញកាតព្វកិច្ចយោធា ។ ហើយរូបគេនិងក្លាយជាកីឡាករថៃទី ២ របស់ក្លឹប Consadole Sapporo បង្ហាញខ្លួនក្នុងរដូវកាល J1.League ២០២០ នេះ ជាមួយមិត្តរួមជាតិថៃ Chanathip Songkrasin។