Conte ឈ្នះប្រកួតទី ១០០ របស់ខ្លួនក្នុងនាមជាគ្រូបង្វឹកនៅ Serie A

219

ក្រុម Inter បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន San Paolo កាលពីយប់មិញ ស្របពេលជាជ័យជម្នះលើកទី ១០០ របស់លោក Antonio Conte ក្នុងនាមជាគ្រូបង្វឹកនៅ Serie A។

Image result for napoli 1-3 inter milan antonio conte

ខ្សែប្រយុទ្ធ Romelu Lukaku ជាអ្នកបើកការនាំមុខ ២ គ្រាប់នៅនាទី ១៤’ និង ៣៣’ មុនខ្សែប្រយុទ្ធប៉ូឡូញ Arkadiusz Milik តាមបានមួយគ្រាប់វិញនៅនាទី ៣៩’ ឲ្យ Napoli មុនចប់វគ្គទី ១។ ចូលវគ្គទី ២ Lautaro Martinez ក៏បន្ថែមគ្រាប់ទី ៣ ឲ្យក្រុមលោក Conte យកឈ្នះនៅទឹកដី Napoli ៣-១។

Related image

បច្ចុប្បន្ន Inter Milan កំពុងកាន់កាប់កំពូលតារាងមាន ៤៥ ពិន្ទុស្មើ Juventus ក្រោយឆ្លងកាត់ ១៨ ប្រកួត។