CR7 គាស់កំណត់ត្រា ១៥ ឆ្នាំរបស់ Juve ក្រោយរកបាន ២ គ្រាប់យប់មិញ​ទៀត

4836

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រកបាន ២ គ្រាប់បន្ថែមតាមរយៈបាល់ប៉េណាល់ទីជួយ Juventus យកឈ្នះ​ Fiorentina ដោយលទ្ធផល ៣-០ ក្នុងជំនួបក្របខ័ណ្ឌ Serie A សប្តាហ៍​ទី ២២។

បើគិតសរុបមានចំនួន ១០ គ្រាប់ហើយត្រឹមតែ ៦ ប្រកួតចុងក្រោយដែលកីឡាករព័រទុយហ្កាល់រូបនេះរកបាន។ ហើយជាការរកបាន ៩ ប្រកួតជាប់គ្នាក្នុងក្របខ័ណ្ឌ Serie A សម្រាប់ក្រុម Juventus ដែលក្លាយជាកីឡាករដំបូងគេបន្ទាប់ពីអតីតខ្សែប្រយុទ្ធ David Trezeguet ធ្វើបានកាលពីឆ្នាំ ២០០៥។

Ronaldo ក៏រកបាន ៥០ គ្រាប់ផងដែរក្នុង ៧០ ប្រកួតចាប់តាំងពីចូលរួមជាមួយក្លឹបយក្សអ៊ីតាលីក្នុងឆ្នាំ ២០១៨ ។ ជ័យជម្នះខាងលើជួយ Juventus ឈរកំពូលតារាងមាន ៥៤ ពិន្ទុពី ២២ ប្រកួត ខណៈគូរប្រជែង Inter Milan បាន​យក​ឈ្នះ​ Udinese ២-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​ ហើយ​បន្ត​តាម​ពី​ក្រោយ​ Juventus ចំនួន​៣​ពិន្ទុ។​

ទស្សនា​វីដេអូ​ហាយឡាយ​