De Bruyne ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ២០២០ ពី PFA

80

ខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីព ឬហៅថា PFA Player of the Year ។

Kevin De Bruyne has been named PFA Player of the Year after a stunning 2019-20 campaign

De Bruyne បានផ្តួលអ្នកឈ្នះកាលពីឆ្នាំមុនៗគឺ Virgil van Dijk, Alexander-Arnold, Sadio Mane, Henderson និងមិត្តរួមក្រុម City កីឡាករ Raheem Sterling ដែលពានរង្វាន់នេះត្រូវបានបោះឆ្នោតជ្រើសរើសដោយកីឡាករផ្ទាល់។

កីឡាករសញ្ជាតិបែលហ្ស៊ិក គឺជាកីឡាករដំបូងគេរបស់ក្រុម Manchester City ដែលឈ្នះពានរង្វាន់នេះចាប់តាំងពីរដូវកាលដែលបង្កើតពាននេះឡើង ១៩៧៣-៧៤ ។

Why Kevin De Bruyne Should Win Premier League Player of the Season

កីឡាករវ័យ ២៩ ឆ្នាំបានមានប្រសាសន៍ថា ” នេះគឺជាកិត្តិយសដ៏ធំមួយ ដែលជាពានត្រូវបានបោះឆ្នោតដោយកីឡាករដែលយើងធ្លាប់ប្រកួតប្រជែងពីក្រុមផ្សេងទៀត ពួកគេបោះឆ្នោតឲ្យខ្ញុំសម្រាប់កីឡាករល្អបំផុតវាអស្ចារ្យណាស់ “។