De Bruyne ត្រូវដកចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយត្រលប់មកអង់គ្លេសវិញ

615

Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលត្រូវជួបអ៊ីស្លង់នៅថ្ងៃពុធនេះ ហើយវិលត្រឡប់ទៅកាន់ទីក្រុង Manchester វិញ។

ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទី ៧៣’ក្នុងប្រកួតដែលហែលហ្ស៊ិកចាញ់អង់គ្លេស ២-១ កាលពីថ្ងៃអាទិត្យនៅ Wembley ។

គ្រូបង្វឹកលោក Roberto Martinez មិនបានបញ្ជាក់ពីស្ថានភាពរបួសរបស់រូបគេយ៉ាងណានោះទេ ដោយលោកគ្រាន់តែប្រាប់ថា De Bruyne ត្រូវបានដកចេញពីបញ្ជីក្រុម គាត់មិនទាន់ល្អ ១០០% យើងត្រូវប្រុងប្រយ័ត្នជាងមុននៅប្រកួតបន្ទាប់ ។

បែលហ្ស៊ិក ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Nations League ពូល A2 ក្រោម ១ ពិន្ទុពីអង់គ្លេសបន្ទាប់ពី ៣ ប្រកួត។ ការប្រកួតនៅ Premier League បន្ទាប់របស់ Man City នឹងត្រូវប្រឈមមុខជាមួយ Arsenal នៅកីឡដ្ឋាន Etihad នាថ្ងៃសៅរ៍ ។