ខ្សែបម្រើបែលហ្ស៊ិក Kevin De Bruyne បានចាត់ទុកអង់គ្លេសជាក្រុមដែលមានសក្តានុពលខ្លាំងក្នុងការឈ្នះពានរង្វាន់ធំៗពីរគឺ EURO និង World Cup ។
មុនជំនួបបែលហ្ស៊ិកទល់អង់គ្លេសនៅ Wembley ក្នុងពាន Nations League នាយប់នេះ ខ្សែបម្រើក្រុម Man City ថារូបគេបានស្គាល់កូនក្រុមរបស់លោក Gareth Southgate ច្រើន បន្ទាប់ពីចំណាយពេល ៥ ឆ្នាំលេងនៅ Premier League ។
De Bruyne បានថ្លែងនៅក្នុងសន្និសីទកាសែតថា “ខ្ញុំគិតថាពួកគេគួរតែរំភើបខ្លាំងណាស់ វាតែងតែមានក្រុមជាច្រើនដែលចង់ឈ្នះវា ប៉ុន្តែខ្ញុំគិតថាក្រុមដែលពួកគេមានគឺកីឡាករដែលលេងនៅក្លឹបកំពូលៗ ដូច្នេះពួកគេសាកសមឈ្នះវា។ អង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ ហើយខ្ញុំរំពឹងថាពួកគេនឹងកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងព្រឹត្តិការណ៍ធំពីរបន្ទាប់” ។
ប្រភព៖ Goal