សំណើរការផ្ទេររបស់អតីតខ្សែប្រយុទ្ធ Barcelona ពី Paris Saint-Germain កីឡាករ Neymar Jr ប្រហែលជាអាចឈានដល់ការបិទផ្លូវ បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានកត្តាមួយចំនួនដែលត្រូវពិចារណាសម្រាប់ក្លឹបទាំងពីរ។
ជាមួយនឹងតម្លៃខ្លួនខ្ពស់ និងប្រាក់ឈ្នួលលើសលប់ដែលជាកង្វល់ចំបងសម្រាប់ក្រុម Barcelona ក្នុងការសម្រេចចិត្ត។
តាមរបាយការណ៍មួយផ្សាយពីខ្សែបម្រើចំណូលថ្មីសញ្ជាតិហូឡង់ Frenkie de Jong បានណែនាំឲ្យក្លឹបកាតាឡាន់ ចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់ខ្លួន David Neres ពីក្លឹប Ajax នៅរដូវក្តៅនេះហើយជឿជាក់ថាវាអាចជាការផ្ទេរមួយដ៏ប្រសើរសម្រាប់ Barca ជាជាងចំណាយលុយធំទៅលើ Neymar ។
របាយការណ៍បានបង្ហាញថា Neres នឹងមិនចំណាយលុយ Barcelona លើសពី ៥០ លានអឺរ៉ូទេដែលធ្វើឱ្យវាក្លាយជាជម្រើសចំណេញសម្រាប់ក្រុមយក្សអេស្ប៉ាញប្រសិនបើពួកគេជ្រើសរើសពិចារណា។
ជាពិសេស De Jong ដឹងថា Neres អាចល្អប៉ុណ្ណាបន្ទាប់ពីលេងជាមួយខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះកាលពីរដូវកាលមុនដ៏ជោគជ័យ ដែលក្រុមយក្សហូឡង់ បានឈ្នះពាន Eredivisie និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ផងដែរ។
ប្រភព៖ Fox Sport Asia