ខ្សែបម្រើអុីតាលី Danielle De Rossi បានប្រាប់ហេតុផលដ៏សាមញ្ញមួយដែលធ្វើឲ្យលោកសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានប្រាប់ថា មិនមែនដោយសារតែរបួសនោះទេ តែដោយសារលោកត្រូវត្រឡប់ទៅផ្ទះវិញ “ខ្ញុំចូលនិវត្តន៍មិនមែនដោយសារតែហេតុផលរបួសទេ តែដោយសារខ្ញុំមានអារម្មណ៍ថាចង់ត្រឡប់ទៅផ្ទះខ្ញុំវិញ ខ្ញុំនឹកកូនស្រីរបស់ខ្ញុំ ដូចនេះការសម្រេចចិត្តរបស់ខ្ញុំគឺច្បាស់ហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានលេងឱ្យក្លឹប Boca ហើយខ្ញុំនឹងមិនភ្លេចអនុស្សាវរីយ៍នៅទីនេះទេ“។
ពេលអ្នកកាសែតសួរថា តើទៅថ្ងៃមុខគាត់មានផែនការអ្វីទៀត Rossi ឆ្លើយថា គាត់ចង់បន្តធ្វើការងារពាក់ព័ន្ធនឹងបាល់ទាត់ទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងអាជីពបាល់ទាត់របស់ខ្លួន Rossi បានបង្ហាញខ្លួនចំនួន ៤៦៤ ប្រកួត និងរកបាន ៤៣ គ្រាប់។ គាត់បានចំណាយពេលលេងឲ្យក្លឹប Roma ចាប់តាំងពីឆ្នាំ ២០០១ ដល់ ២០១៩ មុនផ្លាស់ទៅ Atlético Boca Juniors របស់អាហ្សង់ទីននៅឆ្នាំ ២០១៩ ដោយបានបង្ហាញខ្លួនតែ ៦ ប្រកួតប៉ុណ្ណោះឲ្យក្លឹបនេះ។