De Rossi ផ្លាស់ទៅចូលរួមជាមួយក្រុមអាហ្សង់ទីន Boca Juniors

306

ខ្សែបម្រើចាស់វស្សារបស់ក្លឹប Roma កីឡាករ Daniele de Rossi បានផ្លាស់​ទៅចូលរួមជាមួយក្រុមអាហ្សង់ទីន Boca Juniors។

តារាធ្លាប់លើកពាន World Cup ២០០៦ ជាមួយអ៊ីតាលីវ័យ ៣៦ ឆ្នាំរូបនេះ​បានចាកចេញពីក្របខ័ណ្ឌ Serie A នៅចុងបញ្ចប់នៃរដូវកាលមុន ក្រោយបានចំណាយពេលស្ទើតែមួយអាជីពរបស់លោកនៅទីនោះ។

នៅ Roma កីឡាករ​ជើងចាស់រូបនេះរកបាន ៦៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៦១៦ ប្រកួត។ លោកបានបដិសេដការងារជានាយកផ្នែកមួយនៅក្លឹប ដោយលោកបាននិយាយថារូបលោកនៅតែមានអារម្មណ៍នៅតែជាកីឡាករ ហើយចង់បន្តការផ្សងព្រេងថ្មីនៅកន្លែងមួយផ្សេងទៀត។

គួររំលឹក​ថា សម្រាប់ជម្រើសជាតិ De Rossi លេងបាន ១១៧ ប្រកួត និងបានរួមចំណែកជួយអ៊ីតាលីឈ្នះពាន World Cup ក្នុងឆ្នាំ ២០០៦។

ប្រភព៖ BBC