Depay ខិតជិតផ្លាស់ទៅ Barcelona ក្នុងតម្លៃខ្លួន ២៥ លានផោន

130

ក្លឹប Barcelona ខិតជិតបញ្ចប់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Memphis Depay ពី Lyon ក្នុងតម្លៃខ្លួនប្រហែល ២៥ លានផោន ។

អតីតកីឡាករ Man Utd និងជាប្រធានក្រុម Lyon វ័យ ២៦ ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីបានប្តូរទៅលេងនៅក្របខណ្ឌ Ligue 1 កាលពីឆ្នាំ ២០១៧។

Memphis ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់និង Assist ២ លើកក្នុងការបង្ហាញខ្លួន ២២ ប្រកួតគ្រប់កម្មវិធី ។

កីឡាករហូឡង់រូបនេះ បច្ចុប្បន្ននៅសល់កុងត្រា ១ ឆ្នាំទៀតជាមួយក្លឹបបារាំង Lyon ហើយថ្មីៗនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបយក្សអេស្ប៉ាញ Barcelona បន្ទាប់ពីការតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman ជាអ្នកចាត់ការថ្មី ។

ប្រភព៖ 90min