Depay ត្រូវខកខានជួយហូឡង់នៅ Euro ដោយសាររបួស ៦ ខែ

248

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay នឹងខកខានការប្រកួត Euro ២០២០ បន្ទាប់ពីត្រូវអវត្តមានយ៉ាងតិច ៦ ខែដោយសាររបួសសរសៃពួរជង្គង់ពេលលេងឲ្យ Lyon ។

ចំណែកមិត្តរួមក្រុមលេងនៅ Lyon ជាមួយគ្នាកីឡាករ Jeff Reine-Adelaide ដែលជាខ្សែបម្រើក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំបានរងរបួសដូចគ្នាក្នុងពេលប្រកួតចាញ់ក្រុម Rennes ១-០ កាលពីថ្ងៃអាទិត្យ។​

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ​ Depay វ័យ ២៥ ឆ្នាំបានក្លាយជាកីឡាករសំខាន់ម្នាក់របស់ហូឡង់។ រូបគេរកគ្រាប់បាល់បាន ៦ គ្រាប់និង Assist ៧ គ្រាប់ក្នុងវគ្គជម្រុះ Euro ២០២០ ។

សេចក្តីថ្លែងការណ៍របស់ក្លឹប Lyon បានប្រកាសថា“ Depay នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៦ ខែ ខណៈ​ការប្រកួតបើកឆាក Euro ២០២០ របស់ហូឡង់ ទល់នឹងអ៊ុយក្រែនធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ។