Dest ថាជាកិត្តិយសណាស់ ដែលក្លាយជាជនជាតិអាមេរិកដំបូងគេលេងឲ្យ Barcelona

75

ខ្សែការពារស្លាបចំនូលថ្មី Barcelona កីឡាករ Sergiño Dest បាននិយាយក្នុងថ្ងៃបង្ហាញខ្លួនដំបូងថា “វាជាកិត្តិយសណាស់ដែលបានក្លាយជាជនជាតិអាមេរិកដំបូងគេដែលពាក់អាវលេងឲ្យក្លឹប Barcelona” ។

Dest នឹងពាក់អាវលេខ ២ បន្ទាប់ពីបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លឹប Barcelona ដោយតម្លៃខ្លួនផ្តាច់កុងត្រាមានតម្លៃរហូតដល់ ៤០០ លានអឺរ៉ូ ។

កីឡាករវ័យ ១៩ ឆ្នាំក៏បាននិយាយផងដែរថាវា ពិតជាអស្ចារ្យណាស់ក្នុងការលេងជាមួយ Leo Messi ដែលជាកីឡាករឆ្នើមបំផុតមួយលើលោក ហើយរូបគេក៏បានទទួលស្គាល់ផងដែរថា វត្តមានរបស់ Ronald Koeman នៅ Barcelona គឺសំខាន់ណាស់ក្នុងការអូសទាញរូបគេមកចូលរួម ។