ក្លឹប Borussia Dortmund របស់អាឡឺម៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើយុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal សញ្ជាតិអង់គ្លេស Bukayo Saka វ័យ ១៨ ឆ្នាំ។
Bukayo Saka ជាយុវជនថ្នាលរបស់ Arsenal ដែលបច្ចុប្បន្នកំពុងលេងក្នុងឈុតធំ មានតួនាទីជាខ្សែបម្រើ ហើយកុងត្រារបស់គេជាមួយក្លឹបមានសុពលភាពដល់ឆ្នាំ ២០២១។
កីឡាករក្នុងបញ្ជីអាយុក្រោម ១៩ ឆ្នាំ របស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏រកបាន ៣ គ្រាប់ និង Assist ៩ គ្រាប់ផងដែរក្នុង ២៩ ឲ្យ Arsenal រដូវកាលនេះ។