ក្រុមបាល់ទាត់អាឡឺម៉ង់ Borussia Dortmund បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាដ្ឋានរបស់ខ្លួន SIGNAL IDUNA PARK នឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩។
នាយកគ្រប់គ្រងកីឡាដ្ឋាន លោក Hans-Joachim Watzke បាននិយាយថា កីឡាដ្ឋាននេះគឺជាកន្លែងដ៏សក្ដិសមដើម្បីជួយប្រជាជនក្នុងតំបន់បានយ៉ាងសកម្ម។ លោកបន្ថែមថា ពហុកីឡាដ្ឋាននេះជាទីតាំងសំខាន់បំផុតមួយ សម្រាប់មនុស្សនៅក្នុងតំបន់ Dortmund និងតំបន់ផ្សេងទៀតដែលនៅជុំវិញ។ ក្រៅពីនេះ វាក៏បង្កលក្ខណៈងាយស្រួលដល់ក្រុមបច្ចេកទេសសម្រាប់ព្យាបាលអ្នកមានរោគសញ្ញាវីរុសកូវីដ-១៩។
គួរដឹងដែរថា បច្ចុប្បន្នអាល្លឺម៉ង់មានអ្នកឆ្លងសរុប ៩១១៥៩ នាក់ និងស្លាប់ ១២៧៥ នាក់ បើយោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក Johns Hopkins៕