Draxler អាចនឹងចេញពី PSG មកចូលរួមជាមួយ ក្លឹបអាឡឺម៉ង់មួយនេះ

333

ខ្សែបម្រើ Julian Draxler កំពុងត្រូវបានក្លឹប Hertha Berlin ព្យាយាម​ទាក់ទងក្នុងតម្លៃ ៣០ លានអឺរ៉ូ ដើម្បីនាំរូបគេត្រលប់មកកាន់ទឹកដីអាឡឺម៉ង់វិញ។​

Hertha អាចនឹងកាត់បន្ថយតម្លៃពលកម្មរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ មកត្រឹម ៤,៥ លានអឺរ៉ូ​ក្នុងមួយឆ្នាំ ខណៈ​ពេលនៅ PSG គេរកបាន ៧,២ លានអឺរ៉ូ​ក្នុងមួយឆ្នាំ​។​

ទោះយ៉ាងណា កិច្ចសន្យាត្រូវបានប្រភពមួយទម្លាយថា Hertha Berlin ទាមទារ​ឲ្យ Draxler ត្រូវមានអាទិភាពជាប់ជម្រើសជាតិអាឡឺម៉ង់ដើម្បីបានលេង Euro 2020 ទើបការផ្ទេរអាចកើតមានឡើង។