Dybala ក្លាយជាកីឡាករ Juve ទី ២ ផ្ទុកកូវីដ-១៩ ខណៈ Higuain សង្ស័យជាមនុស្សទី ៣

662

ខ្សែប្រយុទ្ធឆ្នើម Paulo Dybala បានក្លាយជាកីឡាករ Juventus ទី ២ បន្ទាប់ពីខ្សែការពារ Daniele Rugani ដែលជាកីឡាករ Serie A ដំបូងគេធ្វើតេស្តរកឃើញផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។

Image result for Paulo Dybala

បច្ចុប្បន្នកីឡាករទាំងពីរខាងលើ ត្រូវបានក្លឹបសេះបង្កង់ ដាក់ឲ្យនៅដាច់ដោយឡែកពីមិត្តរួមក្រុម។ ខណៈកីឡាករឯទៀត បុគ្គលិក និងអ្នកចាត់ការក្រុមកំពុងស្ថិតក្នុងស្ថានភាពតាមដានបន្តបន្ទាប់។

មិត្តរួមជាតិអាហ្សង់ទីនមួយរូបទៀត កីឡាករ Gonzalo Higuaín បានក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជិតស្និទ្ធនឹង Dybala ដែលគេកំពុងសង្ស័យថាអាចឆ្លងមេរោគប្រភេទថ្មីនេះ។

ចំពោះការប្រកួតទល់ជាមួយក្រុមបារាំង Lyon នៅ Champions League ត្រូវបានក្លឹបសម្រេចផ្អាកដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។