Dybala និងទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតលំដាប់ទី ២ នៅ Juve បន្ទាប់ពី CR7

91

ខ្សែបម្រើអាហ្សង់ទីន Paulo Dybala នឹងក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតលំដាប់ទី ២ នៅ Juventus ពេលចុះកុងត្រាថ្មីជាមួយក្លឹបនេះបើយោងតាម Tuttosport ។

Dybala ខិតជិតបន្តកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំបន្ថែមទៀតជាមួយក្លឹបអ៊ីតាលី។ ហើយធ្វើឲ្យរូបគេស៊ីថ្លៃលំដាប់ទី ២ បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ។

ប្រាក់ឈ្នួលខ្ពស់លំដាប់ទី ២ នេះត្រូវបានកាន់កាប់ដោយខ្សែការពារ Matthijs de Ligt ។ខណៈដែល Dybala ត្រៀមនិងអាចទទួលបានច្រើនជាង ៨ លានអឺរ៉ូក្នុងមួយឆ្នាំ ផ្អែកលើប្រាក់ឈ្នួលបច្ចុប្បន្នដែលរូបគេកំពុងទទួលបានប្រហែល ៧,៣ លានអឺរ៉ូក្នុងមួយឆ្នាំ ។

ទោះយ៉ាងណា តួលេខនេះខុសគ្នាឆ្ងាយបើធៀបជាមួយប្រាក់ឈ្នួល Cristiano Ronaldo ដែលកំពូលខ្សែប្រយុទ្ធវ័យ ៣៥ រូបនេះកំពុងទទួលបានប្រហែល ៣១ លានអឺរ៉ូនៅក្លឹបសេះបង្កង់ ។