កីឡាករអេហ្ស៊ីប Mohamed Elneny ត្រូវបានគេរាយការណ៍ថាត្រូវបានក្លឹប AC Milan ច្រានចោលការផ្ទេរ បន្ទាប់ពីខ្លួនបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅចូលរួម។
ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះត្រូវបានដាក់ឲ្យក្លឹបទួកគី Besiktas ខ្ចីជើង បន្ទាប់ពីក្លឹបកាំភ្លើងធំបានទិញរូបគេមកពី FC Basel អំឡុងខែមករាឆ្នាំ ២០១៦ ក្នុងតម្លៃ ៧ លានផោន។
ក្នុងសេចក្តីរាយការណ៍ពីប្រទេសអ៊ីតាលី បានអះអាងថា Elneny បានទាក់ទងជាមួយក្រុម Milan តាមរយៈសហការី ប៉ុន្តែត្រូវក្លឹបក្របខ័ណ្ឌ Serie A ច្រានចោលព្រោះសមត្ថភាពរបស់រូបគេមិនស្ថិតក្នុងជម្រើសរបស់ក្លឹប។
ប្រភព៖ The Sun