Emery បោះពាក្យមួយម៉ាត់ ក្រោយដើរចេញពី Arsenal

343

ក្រោយត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លឹប Arsenal កាលពីថ្ងៃសុក្រ លោក Unai Emery បានថ្លែងពាក្យមួយម៉ាត់គួឲ្យគោរពថា លោកមានកិត្តិយសណាស់ក្នុងការដឹកនាំក្លឹបយក្សក្នុងទីក្រុងឡុងដ៍មួយនេះ។

Image result for Unai Emery

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៨ ឆ្នាំរូបនេះ ត្រូវក្លឹបកាំភ្លើងធំសម្រេចបញ្ចប់តួរនាទី បន្ទាប់ពីប្រកួតចុងក្រោយរបស់លោកចាញ់ក្រុមអាឡឺម៉ង់ Eintracht Frankfurt ២-១ ក្នុងការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍ដែលជាការកម្ររកជ័យជម្នះបានយូរបំផុតរហូតដល់ទៅ ៧ ប្រកួតរបស់ក្លឹប។

ទោះបីជាយ៉ាងណា ក្រោយចាកចេញលោក Emery និយាយថាវាគឺជាកិត្តិយសធំមួយក្នុងការដឹកនាំក្រុម Arsenal វាមានរយៈពេល ១៨ខែ នៃពេលវេលាដ៏អស្ចារ្យ និងភាពជូរចត់មួយចំនួនទៀតផងដែរ។

Image result for Unai Emery

ជំនួយការគ្រូបង្វឹកលោក Freddie Ljungberg ត្រូវបានទទួលតួនាទីជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ខណៈគ្រូបង្វឹកចាស់របស់ Juventus លោក Massimiliano Allegri និងលោក Nuno Espirito Santo ដែលជាគ្រូបង្វឹកក្រុម Wolves បច្ចុប្បន្ន ត្រូវបានគេសង្ស័យថាក្នុងចំនោមអ្នកដែលត្រូវបានតែងតាំងជាអ្នកចាត់ការបន្ទាប់ពី Emery។