Endo ក្លាយជាកីឡាករជប៉ុនទី ៥ ដែលបានលេងឲ្យ Stuttgart

243

ក្លឹប Stuttgart ដែលលេងក្នុងក្របខ័ណ្ឌលីគទី ២ អាឡឺម៉ង់​បានប្រកាសកាលពីថ្ងៃអង្គារពីការចូលរួមរបស់កីឡាករសញ្ជាតិជប៉ុន Wataru Endo ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំ។

Endo វ័យ ២៦ ឆ្នាំបានចាកចេញពីក្លិបបែលហ្ស៊ិក Sint-Truiden ដែលរូបគេបានចូលរួមក្នុងឆ្នាំ ២០១៨ បន្ទាប់ពីផ្លាស់ពីក្លឹប Urawa Red Diamonds ក្នុងក្របខ័ណ្ឌ J-League ជប៉ុន​។​

​ខ្សែបម្រើការពាររូបនេះ ធ្លាប់បានឈ្នះពាន AFC Champions League ជាមួយក្រុម Urawa Red Diamonds កាលពីឆ្នាំ ២០១៧។ ហើយនិងក្លាយជាកីឡាករជប៉ុនទី ៥ ដែលលេងអោយ Stuttgart បន្ទាប់ពី​ Shinji Okazaki, Gotoku Sakai, Hajime Hosogai និង Takuma Asano។

ប្រភព៖ Supersport