Everton ត្រៀម ២៥លានផោន ដើម្បីទិញ Everton ពីប្រេស៊ីល

1270

យោងតាម​សារព័ត៌មាន ESPN រាយការណ៍ថាក្លឹប Everton កំពុងត្រៀម​ ២៥លានផោន ដើម្បីទិញ​ខ្សែប្រយុទ្ធប្រេស៊ីល Everton Soares ពីក្លឹប Gremio របស់​ប្រេស៊ីល។​

Related image

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានចាប់អារម្មណ៍ពីក្លឹប Arsenal និង Borrusia Dortmund ផងដែរ តែ​គ្រូបង្វឹកថ្មីលោក Carlo Ancelotti ទំនងជាអាចប្រជែងយករូបគេមកចូលរួមបាន ក្រោយទាក់ទងផ្ទាល់តាមរយៈទូរស័ព្ទ។

Related image

ទន្ទឹមជាមួយគ្នានេះ ការមកលេងនៅ Premier League វាជាការចាប់ដៃគូជាមួយកីឡាករប្រេស៊ីល​ដូចគ្នា មាន Richarlison និង Bernard ត្បិតតែកីឡាករទាំង ៣ សុទ្ធតែលេងក្នុង​ក្រុម​ជម្រើសជាតិប្រេស៊ីលបានយ៉ាងល្អ រហូត​នាំក្រុមក្លាយជាជើងឯក Copa America ២០១៩។