Everton ទិញបានខ្សែការពារ U-21 អង់គ្លេសក្នុងតម្លៃ ២៥ លានផោន

60

ក្លឹប Everton បានចុះហត្ថលេខាលើខ្សែការពារ Ben Godfrey ពី Norwich City ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ២៥ លានផោន ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចុះកិច្ចសន្យា ៥ ឆ្នាំ ក្លាយជាកីឡាករទី ៥ របស់ក្លឹប Everton នៅរដូវក្តៅនេះ ។

Everton បាននាំចូលខ្សែបម្រើ Allan, Abdoulaye Doucoure, James Rodriguez និងខ្សែការពារឆ្វេង Niels Nkounkou ។

Ben Godfrey ជាខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបគេបាននិយាយថា“ វាគឺជាកិត្តិយសមួយដែលបានចុះហត្ថលេខាលេងឲ្យ Everton និងបានក្លាយជាផ្នែកមួយនៃក្លឹបដ៏ធំមួយនេះ “។