Everton ព្រមព្រៀងយកបាន Allan ពី Napoli ក្នុងតម្លៃ ២៥ លានផោន

100

ក្លឹប Everton បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Napoli ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Allan ក្នុងតម្លៃខ្លួន ២៥ លានផោន បូករួមទាំងប្រាក់លើកទឹកចិត្តបន្ថែម ៣ លានផោនទៀត នេះបើយោងតាម ​​Sky Sport។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខន្តិកៈផ្ទាល់ខ្លួនរួចហើយ ហើយរំពឹងថានឹងធ្វើដំណើរមកកាន់ទឹកដី Goodison Park ដើម្បីធ្វើតេស្តសុខភាព។

Allan ធ្លាប់ជាអតីតកូនសិស្សរបស់លោក Carlo Ancelotti គ្រាដែលលោកទទួលបន្ទុកដឹកនាំ Napoli បាន ២ រដូវកាល។ ក្រៅពីនេះក៏មានក្លឹបធំៗ មួយចំនួនចាប់អារម្មណ៍លើរូបគេផងដែរដូចជា Atletico Madrid និង Borussia Dortmund ជាដើម។