Everton អាចឈ្នះជើងឯកលីគ បើផ្អែកលើកំណត់ត្រារបស់ក្លឹបមួយនេះ

321

ក្រុម Everton មិនទាន់ស្គាល់បរាជ័យនៅឡើយទេក្នុងក្របខ័ណ្ឌ Premier League ពោលគឺឈ្នះ ៤ ប្រកួតជាប់ៗគ្នារាប់ទាំងជ័យជម្នះចុងក្រោយលើ Brighton ៤-២ នៅចុងសប្ដាហ៍នេះ ។

១២ ពិន្ទុពេញពី ៤ ប្រកួតនេះបានធ្វើឲ្យ Everton ជួបកំណត់ត្រាដ៏វិសេសមួយក្នុងការចាប់ផ្តើមរដូវកាលល្អបំផុត ដែលក្លឹបធ្លាប់ធ្វើបានលទ្ធផលដូច្នេះកាលពីរដូវកាល ១៩៦៩-៧០ ដែលឆ្នាំនោះ Everton បានឈ្នះជើងឯកលីគ។

សម្រាប់រដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti, Everton ធ្វើបានសារជាថ្មីក្នុងរយៈពេល ៥០ ឆ្នាំ ។

វាក៏ជាលើកទី ៦ ផងដែរ ដែល Everton បានចាប់ផ្តើមការប្រកួតលីកជាមួយនឹងការឈ្នះ ៤ លើកជាប់ៗគ្នា។ ខណៈក្នុងចំណោម ៥ ហេតុការណ៍បែបនេះ ពួកគេសុទ្ធសឹងតែបានឈ្នះពានរង្វាន់លីគចំនួន ៤ ដង និងជាជើងឯករងម្តង ។