កីឡាប្រណាំងរថយន្តដែលមានប្រជាប្រិយភាពជាងគេលើលោក F1 បានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់ក្លិបកីឡាបាល់ឱប Miami Dolphins នៅក្របខណ្ឌ NFL នឹងរៀបចំអោយមានការប្រកួតនៅជុំវិញកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
នេះជាការព្យាយាមស្វែងរកអ្វីដែលថ្មីបន្ថែមទៀតរបស់ប្រធាន F1 ដែលគ្រប់គ្រងដោយ Liberty Media របស់អាមេរិកស្រាប់។ គំរោងប្រណាំងនេះមិនមានសាងសង់ទីលានថ្មីឡើយ ពោលគឺទីលានប្រណាំងនៅក្នុងទីក្រុង Miami តែម្តងដែលរួមមានព័ទ្ធជុំវិញកីឡដ្ឋាន Hard Rock របស់ក្លិប Miami Dolphins ឆ្លងស្ពានទៅកាន់កំពង់ផែ Miami ជាដើម។ រំលឹកថា F1 មានការប្រកួតមួយទីលានរៀងរាល់រដូវកាលនៅសហរដ្ឋអាមេរិក បន្ទាប់ពី Indianapolis ក៏ផ្លាស់មកកាន់ទីក្រុង Austin រដ្ឋ Texas ពីឆ្នាំ២០១២ មកដល់សព្វថ្ងៃ៕