Fati បំបែកកំណត់ត្រា ៩៥ ឆ្នាំរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ

258

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona បានបំបែកឯតទគ្គកម្ម ៩៥ ឆ្នាំ ក្លាយជាកីឡាករក្មេងបំផុតរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញនៅអាយុ ១៧ ឆ្នាំនិង ៣១១ ក្នុងប្រកួតទល់នឹងអ៊ុយក្រែន។

អេស្ប៉ាញ បានយកឈ្នះអ៊ុយក្រែនដោយលទ្ធផល ៤-០ ក្នុងប្រកួតទី ២ Nations League ខណៈ Fati រកបានគ្រាប់ទី ៣ ក្រោយប្រធានក្រុម Ramos រកបាន ២ គ្រាប់នាំមុខ ។  គ្រាប់ទី ៤ ជាការរួមចំណែកពី Ferran Torres ដែលមានវ័យ ២០ ឆ្នាំរបស់ក្លឹប Man City ។

ក្រៅពីកំណត់ត្រានេះ Fati ក៏ជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Champions League និងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga ផងដែរ ។

វីដេអូហាយឡាយ