រាល់ការជួបគ្នារវាងក្រុម FC Tokyo ជាមួយ Urawa Red Diamonds តែងតែមានអ្នកគាំទ្រចូលទស្សនាភ្លូកទឹកភ្លូកដី។ តែរដូវកាលនេះក្រោមការរឹតត្បិតពីរដ្ឋាភិបាល មានអ្នកទស្សនាផ្ទាល់តែ ៥០០០ នាក់ប៉ុណ្ណោះនៅកីឡដ្ឋាន Ajinomoto។
មូលហេតុវាជាការប្រកួតគួរឲ្យចាប់អារម្មណ៍មួយ ព្រោះថា FC Tokyo គឺមិនដែលឈ្នះ Urawa Reds ទាល់តែសោះ ដោយមានតែស្មើ ចាប់តាំងពីរដូវកាលឆ្នាំ ២០១៣ មក។ តែរឿងនេះត្រូវបំបែកកំណត់ត្រាចាស់វិញ ក្រោយលីគកំពូលជប៉ុន J.League ចាប់ផ្តើមបើកដំណើរការនៅជុំទី ៥ នេះ ដោយ FC Tokyo យកឈ្នះ ២-០។
២ គ្រាប់ជួយក្រុមជើងឯករង J.League 1 រដូវកាល ២០១៩ FC Tokyo រកបានដោយខ្សែប្រយុទ្ធ Diego Oliveira នៅនាទី ៤៥’ និងខ្សែប្រយុទ្ធបម្រុង Adailton នាទី ៦១’។ បច្ចុប្បន្ន FC Tokyo ស្ថិតនៅលេខរៀងទី ២ មាន ១២ ពិន្ទុ ខណៈ Urawa Red Diamonds ស្ថិតនៅលេខរៀងទី ៦ មាន ១០ ពិន្ទុ។
វីដេអូហាយឡាយ