កីឡាករ Fernandinho បានបន្តកុងត្រាជាមួយក្លឹប Manchester City រយៈពេល ១ ឆ្នាំទៀតមានសុពលភាពរហូតដល់ឆ្នាំ ២០២១។
ខ្សែបម្រើប្រេស៊ីលវ័យ ៣៤ ឆ្នាំរូបនេះ បានផ្ទេរពីក្លឹប Shakhtar Donetsk កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃ ៣០ លានផោន ហើយបានឈ្នះពាន Premier League ៣ ដងនិង League Cup ៤ ដងជាមួយមេឃខៀវ។
Fernandinho បាននិយាយថា “វាជាដំណឹងល្អសម្រាប់ខ្ញុំ ខ្ញុំរីករាយជាមួយពេលវេលានៅទីនេះ“។