FIFA បង្គាប់ឲ្យក្លឹប Anderlecht បង់ប្រាក់ជាង ៥២ មុឺនផោនទៅឲ្យក្លឹប Buriram United

778

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា ក្លឹបយក្សថៃ Buriram United និងទទួលបាន ៥២៥,០០០ ផោនពីក្លឹបបែលហ្ស៊ិក Anderlecht ដែលជាការបង្គាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។

Frank Acheampong named Captain of Tianjin Teda | KICK442

ទឹកប្រាក់ខាងលើនេះ គឺជាចំណែករបស់ក្លឹបថៃ Buriram United ដែលអតីតកីឡាកររបស់ក្លឹបខ្លួនគឺខ្សែប្រយុទ្ធសញ្ជាតិកាណា Frank Acheampong ដែលត្រូវបានក្លឹប Anderlecht លក់បន្តទៅឲ្យក្លឹបលីគកំពូលចិន Tianjin Teda ក្នុងឆ្នាំ ២០១៧ ។

Liverpool linked with Frank Acheampong - KopTalk - Liverpool FC News

Frank Acheampong បច្ចុប្បន្នមានវ័យ ២៦ ឆ្នាំរូបគេធ្លាប់លេងឲ្យ Buriram United ចន្លោះឆ្នាំ ២០១១ ដល់ ២០១៣។ ក្រោយមកខ្សែប្រយុទ្ធរូបនេះត្រូវបានខ្ចីជើងទៅកាន់ក្លឹប Anderlecht ហើយសម្រេចស្នាក់នៅជាអចិន្ត្រៃយ៍តែម្តង ។

Frank Acheampong's Europa League dream ends at Manchester United | Goal.com

នៅឆ្នាំ ២០១៧ Anderlecht ក៏បានឲ្យ Frank Acheampong ទៅក្លឹប Tianjin Teda ខ្ចីជើងបន្តបាន ១ រដូវកាលក៏ព្រមព្រៀងកិច្ចសន្យាទិញផ្តាច់តែម្តង ហើយ ៥២៥,០០០ ផោនជាចំណែករបស់ Buriram United ។