Fulham ខ្ចីជើងអ្នកចាំទី Areola ពី PSG ជាមួយជម្រើសទិញដាច់

74

ក្លឹបទើបឡើងមក Premier League, Fulham ខ្ចីជើងបានអ្នកចាំទី Alphonse Areola របស់ក្រុម Paris Saint-Germain រយៈពេលមួយឆ្នាំជាមួយនឹងជម្រើសក្នុងការទិញ។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះដែលមានកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៣ បានចំណាយពេលកាល ១ រដូវកាលមុននៅ Real Madrid ដែលជាអ្នកចាំទីដៃទី ២ បន្ទាប់ពី Thibaut Courtois ។

Areola ដែលបានលើកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ និងបានឈ្នះពានរង្វាន់លីកបារាំងចំនួន ៣ ក្នុងកំឡុងនៅទឹកដី Parc de Princes ។

មុននេះ Fulham ក៏បានចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Brighton, Anthony Knockaert និងខ្សែបម្រើ Mario Lemina របស់ Southampton ផងដែរ ដើម្បីត្រៀមត្រលប់មក Premier League សារជាថ្មី។

Fulham នឹងធ្វើជាម្ចាស់ផ្ទះទទួល Arsenal នៅថ្ងៃសៅរ៍ក្នុងការប្រកួតដំបូងនៃរដូវកាលនេះ។