ខ្សែប្រយុទ្ធ Antoine Griezmann នឹងពាក់អាវលេខ ៧ នៅ ក្លឹប Barcelona នៅរដូវកាលនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះ បានពាក់អាវលេខ ១៧ ចាប់តាំងពីបានមកដល់ទឹកដី Camp Nou ពី Atletico Madrid កាលពីរដូវក្តៅមុន។
Philippe Coutinho បានកាន់តំណែងលេខ ៧ នេះ នៅពេលដែល Griezmann ផ្លាស់មកចូលរួមរដូវកាលដំបូង ប៉ុន្តែរូបគេត្រូវបានខ្ចីជើងទៅលេងនៅ Bayern Munich ។
សម្រាប់ Griezmann អាវលេខ ៧ នេះ គេធ្លាប់ពាក់ពេលលេងឲ្យ Real Sociedad , Atletico Madrid និងក្រុមជម្រើសជាតិបារាំង ។
ការប្រកាសលេខថ្មីនេះ ត្រូវបានធ្វើឡើងដោយតារាបាល់បោះឆ្នើមរបស់ក្រុម Brooklyn Nets លោក Kevin Durant ។