Griezmann បោះ​សម្តី​មួយឃ្លា ក្រោយបានចូល Barça ផ្លូវការ​

451

Antoine Griezmann បានក្លាយជាកីឡាករក្លឹប FC Barcelona ជាផ្លូវការកាលពីថ្ងៃសុក្រ។ បន្ទាប់ពីក្លឹបទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ១២០ លានអឺរ៉ូ។

ខ្សែប្រយុទ្ធបារាំងរូបនេះនឹងត្រូវបង្ហាញខ្លួនជាកីឡាករចំណូលថ្មីរបស់ Barça នៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្លឹបបានបញ្ចេញវីដេអូខ្លីមួយរបស់ Griezmann ដើម្បីជាសារសម្រាប់អ្នកគាំទ្រ។

ក្នុងវីដេអូនោះ Griezmann បាននិយាយថា”កាលខ្ញុំនៅក្មេងឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំថារថភ្លើងវាមិនដែលចរាចរណ៍នៅតែមួយកន្លែងទេ” វាតែងផ្លាស់ទីទៅរកចំណតផ្សេងៗ ដូចដែលពេលនេះ ជាពេលដែលខ្ញុំត្រូវផ្លាស់ទៅរកកន្លែងថ្មី។

ប្រភព៖ Besoccer