ក្រុមបាល់ទាត់ Guangzhou Evergrande បានក្លាយជាជើងឯកក្របខណ្ឌលីគកំពូលចិន Chinese Super League ជាលើកទី៨ ក្នុងប្រវត្តិសាស្រក្លិប ក្រោយយកឈ្នះក្រុម Shanghai Shenhua ៣-០។
Wei Shinhao ជាអ្នកបើកការនាំមុខអោយក្រុមរបស់លោក Fabio Cannavaro នៅចុងវគ្គទី១ ខណៈ ២គ្រាប់ទៀតសំរេចបានដោយ Park Ji-Soo និង Ai Kesen។
ការប្រកួតបិទបញ្ចប់រដូវកាល ២០១៩ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ Guangzhou Evergrande មាន ២ ពិន្ទុលើសក្រុមលេខ ២ Beijing Guoan ដែលបានយកឈ្នះ Shandong Luneng ៣-២ នៅថ្ងៃចុងក្រោយដែរ មានន័យថាប្រសិន Guangzhou ភ្លាត់ស្នៀតចាញ់ ជាឪកាសសម្រាប់ Beijing ក្លាយជាជើងឯក។
សូមបញ្ជាក់ថា នេះជាជើងឯក Chinese Super League លើកទី៨ ក្នុងចំណោម ៩រដូវកាលចុងក្រោយសំរាប់ Guangzhou Evergrande៕