ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Erling Braut Haaland រកបាន ២ គ្រាប់ជួយ Borussia Dortmund យកឈ្នះ PSG ដោយលទ្ធផល ២-១ ក្នុងជើងទី ១ UEFA Champions League វគ្គ ១៦ ក្រុម។
Haaland បានបើកការនាំមុនឲ្យក្រុមម្ចាស់ផ្ទះអាឡឺម៉ង់ នៅនាទី ៦៩’ តែត្រូវខ្សែប្រយុទ្ធឆ្នើម Neymar របស់ PSG តាមបានស្មើវិញនាទី ៧៥’។ ក្រោយបានតែ ២ នាទីខ្សែប្រយុទ្ធន័រវែស ក៏រកបានមួយគ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះ។
Dortmund និងត្រូវធ្វើដំណើរទៅទឹកដីបារាំងរបស់ក្រុម PSG នៅថ្ងៃទី ១២ ខែមិនាខាងមុខនេះសម្រាប់ការប្រកួតជើងទី ២។
វីដេអូហាយឡាយ