Hanoi FC ខកចិត្ត SC Heerenveen មិនឲ្យ Van Hau លេងមធ្យម ងំឲ្យជួយចេញប្រាក់ខែទៀត

2968

ក្លឹបវៀតណាម Hanoi FC បានប្រកាសថាក្លឹបហូឡង់ SC Heerenveen ត្រូវគិតគូរលើកិច្ចសន្យារបស់ខ្សែការពារ Doan Van Hau ឲ្យបានមុនថ្ងៃទី ១៥ ខែកក្កដា បើមិនដូច្នេះទេកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងវិលត្រឡប់មកផ្ទះវិញ។

Doan Van Hau, the Heerenveen Club, preferred Doan Van Hau

បន្ទាប់ពីស្ងៀមស្ងាត់មួយរយៈរួចមក ក្លឹប SC Heerenveen បានធ្វើការផ្លាស់ប្តូរថ្មីលើកិច្ចព្រមព្រៀង Doan Van Hau ដោយក្លឹបហូឡង់បានទាក់ទងទៅ Hanoi FC ដើម្បីសាកសួរអំពីការជួយទ្រទង់លើប្រាក់ខែរូបគេ។
ហេតុផលខាងលើបានធ្វើឲ្យក្លឹប Hanoi FC មានការខកចិត្តយ៉ាងខ្លាំង ដោយគិតថាដៃគូរសហការគិតតែពីរឿងលុយកាក់ ហើយមិនមានគម្រោងអ្វីច្បាស់លាស់សម្រាប់អនាគត Van Hau។
Doan Van Hau, Bintang Vietnam Baru Rasakan 4 Menit Main di ...
អគ្គនាយករងក្លឹប Hanoi FC លោក Vo Le Trung បានបញ្ជាក់ថា Heerenveen ត្រូវតែបញ្ចប់កិច្ចព្រមព្រៀងឲ្យបានមុនថ្ងៃទី ១៥ ខែកក្កដាបើមិនដូច្នេះទេ Van Hau នឹងវិលត្រឡប់មកប្រទេសវៀតណាមវិញ។ លោកបន្ថែមថា យើងត្រៀមខ្លួនពិភាក្សាអំពីបញ្ហាប្រាក់ខែ លុះត្រាតែ Doan Van Hau និងស្ថិតនៅក្នុងផែនការរបស់ពួកគេក្នុងការប្រើប្រាស់នៅរដូវកាលក្រោយ។ Hanoi FC ចង់ឲ្យមានដំណោះស្រាយទាន់ពេលវេលាកំណត់គឺមុនថ្ងៃទី ១៥ ខែកក្កដា។
ខាងក្លឹបវៀតណាម Hanoi FC ក៏បានបញ្ជាក់ថា ក្លឹបនឹងផ្តល់ការគាំទ្រជាអតិបរមាដើម្បីជួយ SC Heerenveen បើកប្រាក់ខែឲ្យ Van Hau តែក្រុមហូឡង់ត្រូវតែចេញផែនការដើម្បីអភិវឌ្ឍខ្សែការពាររូបនេះ។
Related image
គួរដឹងដែរថា Doan Van Hau បច្ចុប្បន្នកំពុងជាប់គាំងនៅអឺរ៉ុបដូចកីឡាករដទៃទៀតផងដែរអំឡុងពេលកូវីដ-១៩ ហើយតម្លៃពលកម្មដែលរូបគេទទួលបានមានចំនួន ៤៥០,០០០ អឺរ៉ូក្នុងមួយឆ្នាំ ហើយជាកីឡាករដែលរកចំណូលបានខ្ពស់ជាងគេទី ៤ របស់ក្លឹប SC Heerenveen