Hazard ថាខ្លួនមិនទៅលេងឲ្យ PSG ដាច់ខាត លើកលែងតែក្លឹបបារាំងមួយនេះ

285

ក្នុងកិច្ចសម្ភាសមួយ ជាមួយកាសែតបារាំង L’Equipe កីឡាករបែលហ្សុិក Eden Hazard បានប្រាប់ថាក្លឹបបារាំង PSG ព្យាយាមទាក់ទងចង់បានរូបគេច្រើនដងមកហើយ តែត្រូវខ្លួនបដិសេដ។

Image result for Eden Hazard
Eden Hazard លេងឲ្យ Real Madrid

ខ្សែបម្រើស្លាបរបស់ Real Madrid រូបនេះតែងតែជាគោលដៅរបស់ប្រធានក្លឹបលោក Nasser Al-Khelaïfi ដោយអំឡុងឆ្នាំ ២០១២ មុនពេលចូលរួមជាមួយ Chelsea ពីក្លឹប Lille ប្រធានក្លឹប PSG រូបនេះក៏បានព្យាយាមចុះហត្ថលេខាផងដែរ។

Related image
Hazard ពេលលេងឲ្យ Lille

តារាវ័យ ២៨​ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំនឹងមិនលេងអោយ PSG ទេ ពួកគេចង់បានខ្ញុំច្រើនដងហើយ ខ្ញុំមិនមានចេតនាចង់ត្រឡប់ទៅកាន់ក្លឹប Ligue 1 ណាមួយឡើយក្រៅពីក្លឹប Lille ខ្ញុំតែងតែនិយាយ No ចំពោះពួកគេ“។

ប្រភព៖ AS