នៅមុនជំនួបដ៏សំខាន់នៅ Champions League រវាងក្រុម Real Madrid នឹង PSG ខ្សែបម្រើស្លាប Eden Hazard បាននិយាយកោតសរសើរចំពោះខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ PSG ថារូបគេនឹងក្លាយជាកីឡាករឆ្នើមម្នាក់គ្រប់ពេល។
Hazard បានប្រាប់កាសែត Le Legan ថា “ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខគាត់នឹងក្លាយជាកីឡាករឆ្នើមបំផុតក្នុងលោក គាត់មានទេពកោសល្យមិនគួរឱ្យជឿ ហើយប្រសិនបើគាត់នៅតែបន្តលេងល្អដូចបច្ចុប្បន្ន Kylian នឹងក្លាយជាកីឡាករឆ្នើមម្នាក់ ហើយប្រសិនបើខ្ញុំអាចនាំគាត់មកកាន់ Real Madrid នៅថ្ងៃស្អែក ខ្ញុំនឹងព្យាយាម។
គួរបញ្ជាក់ថា Real Madrid និងត្រូវទទួលក្រុមភ្ងៀវបារាំង PSG នៅប្រកួតទី ៥ វគ្គជម្រុះតាមពូល A នៅថ្ងៃទី ២៧ ខែសីហាខាងមុខ។