Henderson និងកីឡាការនី Lucy Bronze ជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស

203

ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson និងកីឡាការនី Lucy Bronze ត្រូវបានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំ ២០១៩ របស់អង់គ្លេស។

ខ្សែបម្រើ​វ័យ ២៩ ឆ្នាំ Henderson​ មានគុណសម្បត្តិជួយ Liverpool លើកពាន Champions League ជួយជម្រើសជាតិអង់គ្លេសមានកៅអី Euro ២០២០ ក៏ដូចជាការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅព្រឹត្តិការណ៍ UEFA Nations League ផងដែរ​។

ចំណែក​កីឡាការនី Lucy Bronze បានជួយក្រុមបារាំង Olympique Lyonnais ឈ្នះពាន Champions League ស្រ្តីកាលពីខែឧសភា។ ខ្សែការពារស្លាបវ័យ ២៨ ឆ្នាំរូបនេះ ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ដែលបានជួយក្រុមឈ្នះពាន SheBelieves Cup កាលពីឆ្នាំមុន និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Woman World Cup នៅបារាំង។