Hernandez ផ្លាស់មក LA Galaxy ក្លាយជាកីឡាកររកបានប្រាក់ឈ្នួលខ្ពស់បំផុតនៅ MLS

2100

ក្រុមក្របខ័ណ្ឌលីគកំពូលអាមេរិក LA Galaxy បានចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ​ Javier Hernandez ។

កីឡាករសញ្ជាតិម៉ិកស៊ិកវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Sevilla របស់អេស្ប៉ាញ​ពីក្រុមញញួរធំ West Ham របស់អង់គ្លេស​កាលពីរដូវក្តៅកន្លងទៅ។ ហើយរូបគេនឹងក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្រោយផ្លាស់មកលេងនៅក្របខណ្ឌ MLS នេះបើយោងតាមសារព័ត៌មាន LA Times បញ្ជាក់​។​

Hernandez នឹងអាចរកចំណូលបានច្រើនជាងអតីតខ្សែប្រយុទ្ធរបស់ LA Galaxy កីឡាករ​ស៊ុយអែត​ Zlatan Ibrahimovic ដែលរកបាន ៧,២ លានដុល្លារ (៥.៥ លានផោន) ក្នុងមួយឆ្នាំកាលឆ្នាំ ២០១៩។