អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុន Keisuke Honda បានបង្ហាញអារម្មណ៍ថារូបលោកអាចនឹងចាកចេញពី Botafogo បន្ទាប់ពីក្លឹបបានបណ្តេញគ្រូបង្វឹកលោក Ramon Diaz ចេញកាលពីថ្ងៃសុក្រ។
Botafogo បានប្រកាសបញ្ចប់ការងាររបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Diaz បន្ទាប់ពី ៣ សប្តាហ៍ប៉ុណ្ណោះក្រោយពីការតែងតាំង ។
Honda បានសម្តែងការមិនពេញចិត្តដោយបានបង្ហោះឃ្លាជាភាសាអង់គ្លេសមួយនៅលើបណ្តាញសង្គម Twitter ថា “មិនគួរឱ្យជឿ” ។ ក្រោយបានតែ ២-៣ នាទីលោកក៏បានសរសេរបង្ហោះបន្ថែមទៀតថា “ខ្ញុំនឹងគិតអំពីការចាកចេញ ប្រសិនបើក្លឹបមិនពិភាក្សាជាមួយខ្ញុំក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ” ។
គួរបញ្ជាក់ថា Botafogo បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១៩ ក្នុងចំណោម ២០ ក្លឹបនៅតារាងក្របខ័ណ្ឌលីគកំពូលប្រេស៊ីល Serie A ។