Hulk ទំនងដើរចូលក្លឹបមួយនេះ ក្រោយចាកចេញពី Shanghai SIPG

1044

Hulk ត្រូវបានគេរាយការណ៍ថានឹងបោះបង់ឱកាសទៅលេងនៅ Premier League ដើម្បីវិលត្រលប់ទៅកាន់អតីតក្លឹបរបស់ខ្លួន FC Porto វិញ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងចាកចេញពីក្លឹបបច្ចុប្បន្ន Shanghai SIPG បន្ទាប់ពីពុំបានបង្ហាញតម្រុយនៃការបន្តកិច្ចសន្យាថ្មី ។

យោងតាមសារព័ត៌មាន OJOGO បានឱ្យដឹងថា Hulk មានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League របស់អង់គ្លេស ។

ទោះយ៉ាងណាប្រភពដដែលបានអះអាងខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំទំនងជាជ្រើសយកការផ្លាស់ទៅកាន់ក្លឹបចាស់ព័រទុយហ្កាល់ FC Porto ជំនួសវិញ ជាទីដែលគាត់អាចរកបាន ១,៣ លានផោនក្នុងមួយឆ្នាំ ។

ប្រភព៖ The Sun