យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន បានបង្ហាញពីតម្លៃពលកម្មខ្ពស់ជាងគេរបស់កីឡាករលេងក្នុងក្របខណ្ឌ J.League ក្នុងរដូវកាល ២០២០។
នោះគឺខ្សែបម្រើលំដាប់ពិភពលោក Andreas Iniesta អតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានផ្លាស់ពី Barcelona ទៅ Vissel Kobe ក្នុងរដូវកាល ២០១៨។
បច្ចុប្បន្នកីឡាករវ័យ ៣៦ ឆ្នាំរូបនេះគឺជាកីឡាករដែលទទួលបានថ្លៃនឿយហត់ខ្ពស់ជាងគេនៅ J-League របស់ជប៉ុនគឺ ៣,២៥០ លានយ៉េន ប្រមាណជា ៣០ លានដុល្លាក្នុងមួយឆ្នាំ។
បើយើងគិតជាមធ្យមយើងនិងបានតម្លៃតាមពេលវេលាដូចខាងក្រោម៖
– ២ ៥០០ ០០០ ដុល្លារក្នុងមួយខែ
– ៦២៥ ០០០ ដុល្លារក្នុងមួយសប្តាហ៍
– ៨៩ ៣០០ ដុល្លារក្នុងមួយថ្ងៃ
– ៣ ៧២០ ដុល្លារក្នុងមួយម៉ោង
– ៦២ ដុល្លារក្នុងមួយនាទី