Inter ត្រៀម​ចុះហត្ថលេខាយក Eriksen ក្នុងតម្លៃ ២០ លានអឺរ៉ូ​

261

យោងតាមប្រភព​ព័ត៌មាន​ Ekstra Bladet បានផ្សាយថាក្លឹបអុីតាលី Inter Milan ត្រៀម​ចំណាយ ២០ លានអឺរ៉ូសម្រាប់ខ្សែបម្រើ Christian Eriksen របស់ក្រុម Tottenham Hotspur។

ប្រភពខាងលើបន្ថែមថា Spurs និងយល់ព្រមលើសំណើរនេះ ខណៈ​កិច្ចសន្យារបស់ Eriksen ជាមួយក្លឹបអង់គ្លេសនឹងផុតកំណត់នៅ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខ។

ទន្ទឹមនឹងនេះ​លោក Mourinho ក៏បានធ្លាប់បញ្ជាក់ផងដែរថា៖ “Eriksen ជិតនឹងចាកចេញពី Tottenham ហើយគាត់កំពុងឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបមួយ” ។