Inui ចេញពី Real Betis មកកាន់ទ្រនំចាស់ Eibar វិញ

297

កីឡាករជប៉ុន Takashi Inui បានត្រលប់ពីក្លឹប Real Betis មកចូលរួមជាមួយក្លឹបចាស់ Eibar វិញដោយគ្មានតម្លៃខ្លួន។

Related image

Eibar បានចេញសេចក្តីថ្លែងការណ៍មួយថា ក្លឹបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដើម្បីឲ្យខ្សែបម្រើប្រយុទ្ធរូបនេះចុះហត្ថលេខារយៈពេល ៣ឆ្នាំ។

Related image

Inui វ័យ ៣១ឆ្នាំដែលធ្លាប់បង្ហាញខ្លួន ៣៦ប្រកួតឲ្យក្រុមជម្រើសជាតិជប៉ុន បានផ្ទេរពីក្លឹប Eintracht Frankfurt ក្នុងឆ្នាំ ២០១៥ និងបានផ្ទេរទៅ Real Betis បន្តទៀតបន្ទាប់ពីចំណាយពេល ៣រដូវកាលជាមួយ Eibar ដោយរូបគេរកបាន ១១គ្រាប់ពី ៩៤ប្រកួត។

Image result for Takashi Inui

នៅ Real Betis ក្លឹបបានដាក់រូបគេទៅឲ្យក្លឹប Alaves ខ្ចីជើងនៅខែមករាឆ្នាំនេះ។