ខ្សែបម្រើ Jack Grealish របស់ក្លឹប Aston Villa ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង។
កីឡាករវ័យ ២៤ ឆ្នាំបានជួយ Aston Villa រក្សាបានកៅអីលេងនៅ PremierLeague ដដែលនៅរដូវកាលក្រោយ។ រូបគេធ្លាប់លេងឲ្យអង់គ្លេសឈុតអាយុក្រោម ២១ ឆ្នាំ និងជាសមាជិកម្នាក់ជួយក្រុមឈ្នះពានរង្វាន់ Toulon Tour 2016 ។
ទោះយ៉ាងណាកីឡាករឆ្នើម Marcus Rashford និង Harry Winks បានដកខ្លួនចេញពីក្រុមរបស់លោក Gareth Southgate សម្រាប់ការប្រកួត Nations League ទល់ជាមួយ អ៊ីស្លង់ និងដាណឺម៉ាក។
ខាងក្រោមជាបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេស ២៤ នាក់
អ្នកចាំទី: Dean Henderson, Jordan Pickford, Nick Pope
ខ្សែការពារ: Trent Alexander-Arnold, Conor Coady, Eric Dier, Joe Gomez, Michael Keane, Ainsley Maitland-Niles, Tyrone Mings, Kieran Trippier, Kyle Walker
ខ្សែបម្រើ: Phil Foden, Mason Mount, Kalvin Phillips, Declan Rice, James Ward-Prowse, Jack Grealish
ខ្សែប្រយុទ្ធ: Tammy Abraham, Mason Greenwood, Danny Ings, Harry Kane, Jadon Sancho, Raheem Sterling