ខ្សែបម្រើឆ្នើមវ័យក្មេងសញ្ជាតិអង់គ្លេស Jadon Sancho ស៊ុតមួយគ្រាប់និង Assist មួយគ្រាប់ជួយ Borussia Dortmund យកឈ្នះ Bayern Munich ២-០ លើកពាន Super Cup របស់អាល្លឺម៉ង់។
ចាប់ផ្តើមបាន ២ នាទីក្នុងវគ្គទី ២ Sancho វ័យ ១៩ ឆ្នាំ បានបញ្ចូនបាល់យ៉ាងល្អទៅឲ្យមិត្តរួមក្រុម Paco Alcacer ស៊ុតរំលងអ្នកចាំទី Manuel Neuer បង្កើតឱកាសនាំមុខមុន។
ចំណែក Bayern ក៏បានដាក់សម្ពាធច្រើនដែរតែត្រូវអ្នកចាំទី Marwin Hitz របស់ Dortmund ជួយសង្គ្រោះពីការព្យាយាមរបស់ Leon Goretzka និងការតែតបាល់បញ្ចូលទីរបស់ Kingsley Coman ។
បន្ទាប់មកឈានចូលនាទី ៦៩’ Sancho ដដែលបានរកគ្រាប់បាល់ទី ២ ឲ្យ Dortmund រក្សាលទ្ធផលជ័យជម្នះដល់ចប់ការប្រកួត។
គួររំលឹកថា Super Cup គឺជាពានរង្វាន់បើករដូវកាល ដែលជាជំនួបរវាងក្រុមម្ចាស់ជើងឯកលីគកំពូលអាឡឺម៉ង់ Bundesliga និងជើងឯក German Cup។
ទស្សនាវីដេអូហាយឡាយ
ប្រភព៖ BBC