JDT យកឈ្នះ Kedah ១-០ ក្នុងជំនួប​បើករដូវកាលលីគកំពូលម៉ាឡេស៊ី

251

ក្រុមខ្លាំង Johor Darul Ta’zim បានយកឈ្នះលើក្រុម Kedah ១-០ ក្នុងប្រកួតបើកឆាកលីគកំពូលម៉ាឡេស៊ី Malaysia Super Liga រដូវកាលថ្មី ២០២០។​

ការប្រកួតក្នុងពហុកីឡដ្ឋានថ្មី Sultan Ibrahim ក្នុងទីក្រុង Johor ដែលមានអ្នកទស្សនាផ្ទាល់ ៤ មុឺននាក់ ខ្សែប្រយុទ្ធ​ប្រេស៊ីល Maurício dos Santos ជាអ្នកតែតមួយគ្រាប់យក ៣ ពិន្ទុឲ្យក្រុមម្ចាស់ផ្ទះ JDT នាថ្ងៃ​ដំបូង។​

ប្រកួតបន្ទាប់ Johor Darul Ta’zim និងត្រូវទទួល​ក្រុមកូរ៉េខាងត្បូង Suwon Bluewings នៅថ្ងៃទី ៣ ខែមិនា ក្នុងជំនួប AFC Champions League វគ្គជម្រុះ​តាមពូល​។​

វីដេអូហាយឡាយ

រូបភាព៖ JDT