Jesus ទំលុះ ២ គ្រាប់ឲ្យ Man City យកឈ្នះ Everton ២-១ (វីដេអូ)

245

ក្រុម Manchester City បានយកឈ្នះលើក្រុម Everton ដោយលទ្ធផល ២-១ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២១ កាលពីយប់មិញ។

City បានធ្វើការនាំមុខ ២ គ្រាប់មុនពីការបំប៉ោងសំណាញ់ទីរបស់ Gabriel Jesus នៅនាទី ៥១’ និង ៥៨’ ខណៈមួយគ្រាប់របស់ Everton រកបានដោយខ្សែប្រយុទ្ធ Richarlison នៅនាទី ៧១’។

នេះជាបរាជ័យលើកដំបូងរបស់អ្នកចាត់ការ Everton លោក Carlo Ancelotti បន្ទាប់ពីដឹកនាំក្រុមឈ្នះ ២ ប្រកួតជាប់កាលពីសប្តាហ៍មុនៗ។ លទ្ធផលនេះធ្វើឲ្យ Everton ស្ថិតនៅលេខ ១១ ក្នុងតារាង ចំណែក Man City បន្តនៅលេខ ៣។

ទស្សនាវីដេអូហាយឡាយ