Joao Felix ត្រូវបានបញ្ជូនចេញនៅតង់ទី១ ក្នុងថ្ងៃប្រកួតដំបូងរបស់ខ្លួន

369

ក្រុម Atletico Madrid បានចាប់ផ្តើមយុទ្ធនាការប្រកួតមិត្តភាពមុនចូលរដូវកាលថ្មីរបស់ខ្លួ​នកាលពីថ្ងៃសៅរ៍ ប៉ុន្តែអ្វីដែលគួរកត់សំគាល់នោះគឺកីឡាករតម្លៃខ្លួនថ្លៃវ័យក្មេង Joao Felix ត្រូវបានបញ្ចូនចេញពីទីលានក្នុងកំឡុងតង់ទី១។

Felix បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅ Atletico Madrid ខណៈដែលក្រុមរបស់លោក Diego Simeone ទទួលជ័យជម្នះ​ក្រៅទឹកដី ០-៣ ទល់នឹងក្រុម Numancia។

ខ្សែប្រយុទ្ធដែលបានចុះហត្ថលេខាក្នុងតម្លៃ ១២៦លានអឺរ៉ូពីក្លិប Benfica រូបនេះត្រូវបានដាក់ឲ្យលេងជាជម្រើសដំបូងក្នុងកីឡាដ្ឋាន Estadio Municipal Burgo de Osma តែត្រូវ​ជួបបញ្ហារងរបួសត្រគាកក្នុងតង់ទី១ ដោយត្រូវប្តូរចូលជំនួសដោយ Angel Correa។

ប្រភព៖ Besoccer